ព្រះត្រៃបិដក ភាគ ៨៤

ហេ​វត្ថី​តិក​ថា


 [៤៣៧] អតីត​មាន​ឬ។ អតីត​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ។ អតីត​នោះ​មាន អតីត​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អតីត​នោះ​មាន អតីត​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អើ។ អត្ថ​ថា​មាន ឈ្មោះ​អត្ថ​ថា មិន​មាន អត្ថ​ថា​មិន​មាន ឈ្មោះ​អត្ថ​ថា​មាន ភាព​មាន ឈ្មោះថា ភាព​មិន​មាន ភាព​មិន​មាន ឈ្មោះថា ភាព​មាន ពាក្យ​ថា មាន​ក្តី ថា​មិន​មាន​ក្តី ឬថា​មិន​មាន​ក្តី ថា​មាន​ក្តី សភាវៈ​ទាំងនេះ មាន​អត្ថ​តែមួយ​ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មានកំណើត​ជាមួយគ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣៨] អនាគត​មាន​ឬ។ អនាគត​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ។ អនាគត​នោះ​មាន អនាគត​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគត​នោះ​មាន អនាគត​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អើ។ អត្ថ​ថា​មាន ឈ្មោះ​អត្ថ​ថា​មិន​មាន អត្ថ​ថា​មិន​មាន ឈ្មោះ​អត្ថ​ថា​មាន ភាព​មាន ឈ្មោះថា​ភាព​មិន​មាន ភាព​មិន​មាន ឈ្មោះថា​ភាព​មាន ពាក្យ​ថា មាន​ក្តី ថា​មិន​មាន​ក្តី ឬថា​មិន​មាន​ក្តី ថា​មាន​ក្តី សភាវៈ​ទាំងនេះ មាន​អត្ថ​តែមួយ​ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មានកំណើត​ជាមួយគ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637652452719851736
ទៅកាន់ទំព័រ៖