ព្រះត្រៃបិដក ភាគ ៨៤
[៤៣៩] បច្ចុប្បន្នមានឬ។ បច្ចុប្បន្នមានយ៉ាងនេះ មិនមានយ៉ាងនេះ។ បច្ចុប្បន្ននោះ មាន បច្ចុប្បន្ននោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បច្ចុប្បន្ននោះ មាន បច្ចុប្បន្ននោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថា មិនមាន។បេ។ ស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៤០] អតីតមានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ អតីតមាន ដូចម្តេច មិនមានដូចម្តេច។ អតីតមានយ៉ាងនេះ គឺអតីត នៅជាអតីត អតីតមិនមាន យ៉ាងនេះ គឺអតីត ជាអនាគត អតីត មិនមាន យ៉ាងនេះ គឺ អតីតជាបច្ចុប្បន្ន។ អតីតនោះ មាន អតីតនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អតីតនោះ មាន អតីតនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថាមិនមាន អត្ថថាមិនមាន ឈ្មោះអត្ថថាមាន ភាពមាន ឈ្មោះថាភាពមិនមាន ភាពមិនមាន ឈ្មោះថាភាពមាន ពាក្យថា មានក្តី ថាមិនមានក្តី ឬថាមិនមានក្តី ថាមានក្តី សភាវៈទាំងនេះ មានអត្ថតែមួយស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652452987820300
ទៅកាន់ទំព័រ៖