ព្រះត្រៃបិដក ភាគ ៨៤

 [៤៤១] អនាគត មាន យ៉ាងនេះ មិន​មាន​យ៉ាងនេះ​ឬ។ អើ។ អនាគត​មាន​ដូចម្តេច មិន​មាន​ដូចម្តេច។ អនាគត​មាន​យ៉ាងនេះ គឺ​អនាគត នៅជា​អនាគត អនាគត មិន​មាន​យ៉ាងនេះ គឺ​អនាគត ជា​អតីត អនាគត មិន​មាន​យ៉ាងនេះ គឺ​អនាគត ជា​បច្ចុប្បន្ន។ អនាគត​នោះ​មាន អនាគត​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគត​នោះ​មាន អនាគត​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អើ។ អត្ថ​ថា​មាន ឈ្មោះ​អត្ថ​ថា​មិន​មាន អត្ថ​ថា​មិន​មាន ឈ្មោះ​អត្ថ​ថា​មាន។បេ។ ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មានកំណើត​ជាមួយគ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៤២] បច្ចុប្បន្ន មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ​ឬ។ អើ។ បច្ចុប្បន្ន​មាន​ដូចម្តេច មិន​មាន​ដូចម្តេច។ បច្ចុប្បន្ន​មាន​យ៉ាងនេះ គឺ​បច្ចុប្បន្ន នៅជា​បច្ចុប្បន្ន បច្ចុប្បន្ន មិន​មាន​យ៉ាងនេះ គឺ​បច្ចុប្បន្ន​ជា​អតីត បច្ចុប្បន្ន​មិន​មាន​យ៉ាងនេះ គឺ​បច្ចុប្បន្ន ជា​អនាគត។ បច្ចុប្បន្ន​នោះ​មាន បច្ចុប្បន្ន​នោះ​ឯង ឈ្មោះថា​មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បច្ចុប្បន្ន​នោះ​មាន បច្ចុប្បន្ន​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អើ។ អត្ថ​ថា​មាន ឈ្មោះ​អត្ថ​ថា​មិន​មាន។បេ។ ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មានកំណើត​ជាមួយគ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637652453221727034
ទៅកាន់ទំព័រ៖