ព្រះត្រៃបិដក ភាគ ៨៤

វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ មាន​ឬ។ វិញ្ញាណ​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ។ វិញ្ញាណ​នោះ​មាន វិញ្ញាណ​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិញ្ញាណ​នោះ​មាន វិញ្ញាណ​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អើ។ អត្ថ​ថា​មាន ឈ្មោះ​អត្ថ​ថា​មិន​មាន។បេ។ ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មានកំណើត​ជាមួយគ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ​ឬ។ អើ។ រូប​មាន​ដូចម្តេច មិន​មាន​ដូចម្តេច។ រូប មាន​យ៉ាងនេះ គឺ​រូប នៅជា​រូប រូប​មិន​មាន​យ៉ាងនេះ គឺ​រូប​ជា​វេទនា។បេ។ រូប​មិន​មាន​យ៉ាងនេះ គឺ​រូប ជា​សញ្ញា។បេ។ រូប​មិន​មាន​យ៉ាងនេះ គឺ​រូប​ជា​សង្ខារ។បេ។ រូប​មិន​មាន​យ៉ាងនេះ គឺ​រូប​ជា​វិញ្ញាណ។ រូប​នោះ​មាន រូប​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប​នោះ​មាន រូប​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អើ។ អត្ថ​ថា​មាន ឈ្មោះ​អត្ថ​ថា មិន​មាន។បេ។ ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មានកំណើត​ជាមួយគ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637652453665632698
ទៅកាន់ទំព័រ៖