ព្រះត្រៃបិដក ភាគ ៨៤
វិញ្ញាណមានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ វិញ្ញាណមានដូចម្តេច មិនមានដូចម្តេច។ វិញ្ញាណមានយ៉ាងនេះ គឺវិញ្ញាណ នៅជាវិញ្ញាណ វិញ្ញាណមិនមានយ៉ាងនេះ គឺ វិញ្ញាណជារូប។បេ។ វិញ្ញាណមិនមានយ៉ាងនេះ គឺវិញ្ញាណជាវេទនា។បេ។ វិញ្ញាណ មិនមានយ៉ាងនេះ គឺវិញ្ញាណជាសញ្ញា។បេ។ វិញ្ញាណមិនមានយ៉ាងនេះ គឺវិញ្ញាណ ជាសង្ខារ។ វិញ្ញាណនោះមាន វិញ្ញាណនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណនោះមាន វិញ្ញាណនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថាមិនមាន។បេ។ ស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៤៥] អ្នកមិនគួរពោលថា រូបមានយ៉ាងនេះ មិនមានយ៉ាងនេះ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណមានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ រូបមានយ៉ាងនេះ គឺរូបជាវេទនា។បេ។ រូបមានយ៉ាងនេះ គឺរូបជាសញ្ញា។បេ។ រូបមានយ៉ាងនេះ គឺរូបជាសង្ខារ។បេ។ រូបមានយ៉ាងនេះ គឺរូបជាវិញ្ញាណ វេទនាមានយ៉ាងនេះ គឺវេទនា ជាសញ្ញា ជាសង្ខារ ជាវិញ្ញាណ ជារូប វិញ្ញាណ មានយ៉ាងនេះ គឺវិញ្ញាណ ជាវេទនា។បេ។
ID: 637652453909070162
ទៅកាន់ទំព័រ៖