ព្រះត្រៃបិដក ភាគ ៨៤

វិញ្ញាណ​មាន​យ៉ាងនេះ គឺ​វិញ្ញាណ ជា​សង្ខារ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បើ​ដូច្នោះ រូប​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ វេទនា សញ្ញា សង្ខារ វិញ្ញាណ​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ។

ចប់ ហេ​វត្ថី​តិក​ថា។
ចប់ មហាវគ្គ​ទី១។


ឧទ្ទាន​កថា​នៃ​មហាវគ្គ​ទី ១


ពោល​អំពី​បុគ្គល ១ ការ​សាបសូន្យ ១ ការ​នៅ​ដោយ​ព្រហ្មចរិយៈ ១ ការ​លះ​កាមរាគ​ដោយ​ការកំណត់​ដឹង​ដោយ​ចំណែក ១ វាទៈ​ទាំងអស់​មាន ១ អាយតនៈ ជា​ចំណែក​ក្នុង​អតីត អនាគត ១ ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន ១ សភាវៈ មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ ១។
ថយ | ទំព័រទី ២៩៥
ID: 637652454225945143
ទៅកាន់ទំព័រ៖