ព្រះត្រៃបិដក ភាគ ៨៤
មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជាពាក្យខុស។បេ។
[២៣] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងចក្ខាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងសោតាយតនៈ គេដឹងបាន។បេ។ ទាំងធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[២៤] ចក្ខុធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងកាយធាតុ គេដឹងបាន។បេ។ ទាំងរូបធាតុ គេដឹងបាន។បេ។ ទាំងផោដ្ឋព្វធាតុ គេដឹងបាន។បេ។ ទាំងចក្ខុវិញ្ញាណធាតុ គេដឹងបាន។បេ។ ទាំងមនោវិញ្ញាណធាតុ គេដឹងបាន។បេ។ ទាំងធម្មធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
ID: 637652367162215486
ទៅកាន់ទំព័រ៖