ព្រះត្រៃបិដក ភាគ ៨៤
អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។
ចប់ សុទ្ធិកសំសន្ទនា។
[២៦] រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃឬ។ អើ។ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ រូបដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម
ID: 637652367608778664
ទៅកាន់ទំព័រ៖