ព្រះត្រៃបិដក ភាគ ៨៤
តែរូបដទៃ វេទនាដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។
[២៧] រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វិញ្ញាណដទៃឬ។ អើ។ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ រូបដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វិញ្ញាណដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម
ID: 637652368178465450
ទៅកាន់ទំព័រ៖