ព្រះត្រៃបិដក ភាគ ៨៤
[២៨] វេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[២៩] សញ្ញា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[៣០] សង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបាន។បេ។ ទាំងសញ្ញា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[៣១] វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបាន។បេ។ ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែវិញ្ញាណដទៃ សង្ខារដទៃឬ។ អើ។ បុគ្គលគេដឹងបាន
ID: 637652368706902905
ទៅកាន់ទំព័រ៖