ព្រះត្រៃបិដក ភាគ ៨៤
ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ វិញ្ញាណដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែវិញ្ញាណដទៃ សង្ខារដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែវិញ្ញាណដទៃ សង្ខារដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែវិញ្ញាណដទៃ
ID: 637652369030965482
ទៅកាន់ទំព័រ៖