ព្រះត្រៃបិដក ភាគ ៨៤
សង្ខារដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នក ពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែវិញ្ញាណដទៃ សង្ខារដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។
[៣២] ចក្ខាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសោតាយតនៈ គេដឹងបាន។បេ។ ទាំងធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[៣៣] សោតាយតនៈ គេដឹងបាន។បេ។ ធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងចក្ខាយតនៈ គេដឹងបាន។បេ។ ទាំងមនាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
ID: 637652369307528348
ទៅកាន់ទំព័រ៖