ព្រះត្រៃបិដក ភាគ ៨៤
[៣] ប្រសិនបើ អ្នកសំគាល់ថា អ្នកគួរពោលថា បុគ្គលគេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ព្រោះហេតុនោះ កាលអ្នកប្តេជ្ញាយ៉ាងនេះ ដោយពាក្យប្តេជ្ញានេះ ក្នុងចំណែកនៃពាក្យថា គេមិនដឹងនោះ
(១) ត្រូវយើងសង្កត់សង្កិនយ៉ាងនេះឯង កាលបើយើងសង្កត់សង្កិនអ្នក អ្នកឈ្មោះថា យើងសង្កត់សង្កិនត្រឹមត្រូវហើយ ប្រសិនបើ បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគួរពោលថា បុគ្គលណា
(១) ក្នុងចំណែកនៃពាក្យថា គេមិនដឹងដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម។ អដ្ឋកថា ។
ID: 637652360545653258
ទៅកាន់ទំព័រ៖