ព្រះត្រៃបិដក ភាគ ៨៤

បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​កំហុស​ចុះ ប្រសិនបើ អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ អញ្ញិ​ន្រ្ទិយ​ដទៃ បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ អញ្ញិ​ន្រ្ទិយ​ដទៃ បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញិ​ន្រ្ទិយ គេ​ដឹង​បាន
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637652369813621634
ទៅកាន់ទំព័រ៖