ព្រះត្រៃបិដក ភាគ ៨៤
ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។
[៣៨] រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ រូបដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវអំពើផ្ទុយចុះ ប្រសិនបើ រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ
ID: 637652370080184207
ទៅកាន់ទំព័រ៖