ព្រះត្រៃបិដក ភាគ ៨៤
ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នក គប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹងបាន
ID: 637652370289090387
ទៅកាន់ទំព័រ៖