ព្រះត្រៃបិដក ភាគ ៨៤
ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។
[៣៩] រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[៤០] វេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[៤១] សញ្ញា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
ID: 637652370576590579
ទៅកាន់ទំព័រ៖