ព្រះត្រៃបិដក ភាគ ៨៤
[៤២] សង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបាន។បេ។ ទាំងសញ្ញា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[៤៣] វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបាន។បេ។ ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[៤៤] ចក្ខាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសោតាយតនៈ គេដឹងបាន។បេ។ ទាំងធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
[៤៥] សោតាយតនៈ គេដឹងបាន។បេ។ ធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងចក្ខាយតនៈ គេដឹងបាន។បេ។ ទាំងមនាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។
ID: 637652370861121754
ទៅកាន់ទំព័រ៖