ព្រះត្រៃបិដក ភាគ ៨៤
មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកក៏មិនគួរពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះពាក្យរបស់អ្នកនេះ ជាពាក្យខុស។
ចប់ និគ្គហចតុក្កៈ។
[៤] បើវាទៈរបស់អ្នកនុ៎ះ យើងសង្កត់សង្កិនបានដោយលំបាក អ្នកចូរឃើញក្នុងពាក្យសង្កត់សង្កិនយើងនោះ យ៉ាងនេះថា អ្នកគួរពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះឡើយ
ID: 637652360792059182
ទៅកាន់ទំព័រ៖