ព្រះត្រៃបិដក ភាគ ៨៤

ម្នាល​អ្នក​ដ៏​ចំរើន អ្នក​ក៏​មិន​គប្បី​ពោល​ថា បុគ្គល​គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល​គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ទេ ដ្បិត​ពាក្យ​របស់​អ្នកនេះ ជា​ពាក្យ​ខុស ព្រោះហេតុនោះ សេចក្តី​សង្កត់សង្កិន​ណា ដែល​អ្នកធ្វើ​ហើយ សេចក្តី​សង្កត់សង្កិន​នោះ គឺ អ្នកធ្វើ​មិន​ត្រឹមត្រូវ​ទេ អំពើ​ផ្ទុយ ខ្ញុំ​ធ្វើល្អ​ហើយ ការ​ញុំា​ងរ​បៀ​បពាក្យ​ឲ្យ​សម្រេច ខ្ញុំ​បាន​ធ្វើល្អ​ហើយ។

ចប់ និ​គ្គ​មចតុ​ក្កៈ។
ចប់ និ​គ្គ​ហៈ ទី១។


 [៦] បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អ្នក​មិន​ត្រូវ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​កំហុស​ចុះ ប្រសិនបើ បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ទេ ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា បុគ្គល​ណា
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637652361555809258
ទៅកាន់ទំព័រ៖