ព្រះត្រៃបិដក ភាគ ៨៤

អាស្រ័យ​អណ្តាត។បេ។ អាស្រ័យ​កាយ។បេ។ បុគ្គល​អាស្រ័យ​ចិត្ត គេ​ត្រូវ​ហៅថា បុគ្គល​មានចិត្ត​ឬ។ អើ។ កាលបើ​ចិត្ត​រលត់​ហើយ គេ​ត្រូវ​ហៅថា បុគ្គល​មានចិត្ត​រលត់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១០០] បុគ្គល​អាស្រ័យ​នូវ​មិច្ឆាទិដ្ឋិ គេ​ត្រូវ​ហៅថា បុគ្គល​មាន​មិច្ឆាទិដ្ឋិ​ឬ។ អើ។ កាលបើ​មិច្ឆាទិដ្ឋិ​រលត់​ហើយ គេ​ត្រូវ​ហៅថា បុគ្គល​មាន​មិច្ឆាទិដ្ឋិ​រលត់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១០១] បុគ្គល​អាស្រ័យ​មិច្ឆាសង្កប្បៈ។បេ។ អាស្រ័យ​មិច្ឆាវាចា។បេ។ អាស្រ័យ​មិច្ឆា​កម្មន្តៈ។បេ។ អាស្រ័យ​មិច្ឆាអាជីវៈ។បេ។ អាស្រ័យ​មិច្ឆា​វាយាមៈ។បេ។ អាស្រ័យ​មិច្ឆាសតិ។បេ។ អាស្រ័យ​មិច្ឆាសមាធិ គេ​ត្រូវ​ហៅថា បុគ្គល​មាន​មិច្ឆាសមាធិ​ឬ។ អើ។ កាលបើ​មិច្ឆាសមាធិ​រលត់​ហើយ គេ​ត្រូវ​ហៅថា បុគ្គល​មាន​មិច្ឆាសមាធិ​រលត់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637652389682873892
ទៅកាន់ទំព័រ៖