ព្រះត្រៃបិដក ភាគ ៨៤
[១០២] បុគ្គលអាស្រ័យសម្មាទិដ្ឋិ គេត្រូវហៅថា បុគ្គលមានសម្មាទិដ្ឋិឬ។ អើ។ កាលបើសម្មាទិដ្ឋិរលត់ហើយ គេត្រូវហៅថា បុគ្គលមានសម្មាទិដ្ឋិ រលត់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលអាស្រ័យសម្មាសង្កប្បៈ។បេ។ អាស្រ័យសម្មាវាចា។បេ។ អាស្រ័យសម្មាកម្មន្តៈ។បេ។ អាស្រ័យសម្មាអាជីវៈ។បេ។ អាស្រ័យសម្មាវាយាមៈ។បេ។ អាស្រ័យសម្មាសតិ។បេ។ អាស្រ័យសម្មាសមាធិ គេត្រូវហៅថា បុគ្គលមានសម្មាសមាធិឬ។ អើ។ កាលបើសម្មាសមាធិរលត់ហើយ គេត្រូវហៅថា បុគ្គលមានសម្មាសមាធិរលត់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៣] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូប ព្រោះអាស្រ័យវេទនាឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ២ នាក់ ព្រោះអាស្រ័យខន្ធ ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូប ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារ ព្រោះអាស្រ័យវិញ្ញាណឬ។ អើ។
ID: 637652389953654880
ទៅកាន់ទំព័រ៖