ព្រះត្រៃបិដក ភាគ ៨៤

ការ​បញ្ញត្តិ​នូវ​បុគ្គល ៥ នាក់ ព្រោះ​អាស្រ័យ​ខន្ធ ៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១០៤] ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អា​ស្រ័យ​ចក្ខា​យតនៈ ព្រោះ​អាស្រ័យ​សោតាយតនៈ​ឬ។ អើ។ ការ​បញ្ញត្តិ​នូវ​បុគ្គល ២ នាក់ ព្រោះ​អាស្រ័យ​អាយតនៈ ២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១០៥] ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អា​ស្រ័យ​ចក្ខា​យតនៈ ព្រោះ​អាស្រ័យ​សោតាយតនៈ។បេ។ ព្រោះ​អាស្រ័យ​ធម្មាយតនៈ​ឬ។ អើ។ ការ​បញ្ញត្តិ​នូវ​បុគ្គល ១២ នាក់ ព្រោះ​អាស្រ័យ​អាយតនៈ ១២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១០៦] ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​ចក្ខុ​ធាតុ ព្រោះ​អាស្រ័យ​សោតា​ធាតុ​ឬ។ អើ។ ការ​បញ្ញត្តិ​នូវ​បុគ្គល ២ នាក់ ព្រោះ​អាស្រ័យ​ធាតុ ២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637652390240842609
ទៅកាន់ទំព័រ៖