ព្រះត្រៃបិដក ភាគ ៨៤
[១០៧] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យចក្ខុធាតុ ព្រោះអាស្រ័យសោតាធាតុឬ។បេ។ ព្រោះអាស្រ័យធម្មធាតុឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ១៨ នាក់ ព្រោះអាស្រ័យធាតុ ១៨ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៨] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យចក្ខុន្រ្ទិយ ព្រោះអាស្រ័យសោតិន្រ្ទិយឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ២ នាក់ ព្រោះអាស្រ័យឥន្រ្ទិយ ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៩] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យចក្ខុន្រ្ទិយ ព្រោះអាស្រ័យសោតិន្រ្ទិយ។បេ។ ព្រោះអាស្រ័យអញ្ញាតាវិន្រ្ទិយឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ២២ នាក់ ព្រោះអាស្រ័យឥន្រ្ទិយ ២២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១០] ការបញ្ញត្តិនូវបុគ្គលម្នាក់ ព្រោះអាស្រ័យភពមានខន្ធ ១ ឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ៤ នាក់ ព្រោះអាស្រ័យភពមានខន្ធ ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652390540529806
ទៅកាន់ទំព័រ៖