ព្រះត្រៃបិដក ភាគ ៨៤
[១១១] ការបញ្ញត្តិនូវបុគ្គលម្នាក់ ព្រោះអាស្រ័យភពមានខន្ធ ១ ឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ៥ នាក់ ព្រោះអាស្រ័យភពមានខន្ធ ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១២] បុគ្គលតែម្នាក់ នៅក្នុងភពមានខន្ធ ១ ឬ។ អើ។ បុគ្គល ៤ នាក់ នៅក្នុងភពមានខន្ធ ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១៣] បុគ្គលតែម្នាក់ នៅក្នុងភពមានខន្ធ ១ ឬ។ អើ។ បុគ្គល ៥ នាក់ នៅក្នុងភពមានខន្ធ ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១៤] ការបញ្ញត្តិនូវម្លប់ ព្រោះអាស្រ័យដើមឈើយ៉ាងណា ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូប ក៏យ៉ាងនោះដែរឬ។ ការបញ្ញត្តិនូវម្លប់ ព្រោះអាស្រ័យដើមឈើ ដើមឈើក្តី មិនទៀង ម្លប់ក្តី ក៏មិនទៀង យ៉ាងណា ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូប រូបក្តី មិនទៀង បុគ្គលក្តី ក៏មិនទៀង យ៉ាងនោះដែរឬ។ អ្នកមិនគប្បីពោលយ៉ាងនេះទេ។បេ។ ការបញ្ញត្តិនូវម្លប់ ព្រោះអាស្រ័យដើមឈើ ដើមឈើដទៃ
ID: 637652390855061384
ទៅកាន់ទំព័រ៖