ព្រះត្រៃបិដក ភាគ ៨៤

ម្លប់​ដទៃ យ៉ាងណាមិញ ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​រូប រូប​ដទៃ បុគ្គល​ដទៃ ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​បញ្ញត្តិ​នូវ​បុគ្គល​អ្នក​នៅក្នុង​ស្រុក ព្រោះ​អាស្រ័យ​ស្រុក​យ៉ាងណា ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​រូប ក៏​យ៉ាងនោះ​ដែរ​ឬ។ ការ​បញ្ញត្តិ​នូវ​បុគ្គល​អ្នក​នៅក្នុង​ស្រុក ព្រោះ​អាស្រ័យ​ស្រុក ស្រុក​ដទៃ បុគ្គល​អ្នក​នៅក្នុង​ស្រុក​ដទៃ យ៉ាងណា ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​រូប រូប​ដទៃ បុគ្គល​ដទៃ ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​បញ្ញត្តិ​នូវ​ស្តេច ព្រោះ​អាស្រ័យ​ដែន យ៉ាងណា ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​រូប ក៏​យ៉ាងនោះ​ដែរ​ឬ។ ការ​បញ្ញត្តិ​នូវ​ស្តេច ព្រោះ​អាស្រ័យ​ដែន ដែន​ដទៃ ស្តេច​ដទៃ យ៉ាងណា ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​រូប រូប​ដទៃ បុគ្គល​ដទៃ ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនោះ​ទេ។បេ។ ច្រវាក់​មិន​មាន បុគ្គល​ជាប់ច្រវាក់ ច្រវាក់​នៃ​បុគ្គល​ណា បុគ្គល​នោះ ឈ្មោះថា ជាប់ច្រវាក់
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637652391097561173
ទៅកាន់ទំព័រ៖