ព្រះត្រៃបិដក ភាគ ៨៤

យ៉ាងណា បុគ្គល​មិន​មាន​រូប បុគ្គល​មាន​រូប រូប​នៃ​បុគ្គល​ណា បុគ្គល​នោះ​ឈ្មោះថា​មាន​រូប ក៏​យ៉ាងនោះ​ដែរ​ឬ។ ច្រវាក់​មិន​មាន បុគ្គល​ជាប់ច្រវាក់ ច្រវាក់​នៃ​បុគ្គល​ណា បុគ្គល​នោះ ឈ្មោះថា​ជាប់ច្រវាក់ ច្រវាក់​ដទៃ បុគ្គល​ជាប់ច្រវាក់​ដទៃ យ៉ាងណា រូប​មិន​មាន បុគ្គល​មាន​រូប រូប​នៃ​បុគ្គល​ណា បុគ្គល​នោះ ឈ្មោះថា មាន​រូប រូប​ដទៃ បុគ្គល​មាន​រូប​ដទៃ ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១១៥] ការ​បញ្ញត្តិ​នូវ​បុ​គ្គ​លរាល់ៗចិត្ត​ឬ។ អើ។ ចុះ​បុគ្គល​កើត ចាស់ ស្លាប់ ច្យុត បដិ​សន្ធិ​រាល់ៗចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចុះ​កាល​ចិត្ត​ទី ២ កើតឡើង​ហើយ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​នោះ ឬថា​បុគ្គល​ដទៃ ដូច្នេះ​ឬ។ អើ។ ចុះ​កាល​ចិត្ត​ទី ២ កើតឡើង​ហើយ អ្នក​មិន​គួរ​ពោល​ថា កេ្មង​ប្រុស ឬថា​កេ្មង​ស្រី ដូច្នេះ​ដែរ​ឬ។ អ្នក​គួរ​ពោល​បាន។ អ្នក​ចូរ​ដឹង​នូវ​កំហុស (របស់​អ្នក​ចុះ) ប្រសិនបើ កាល​ចិត្ត​ទី ២ កើតឡើង​ហើយ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​នោះ ឬថា បុគ្គល​ដទៃ​ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា កាល​ចិត្ត​ទី ២ កើតឡើង​ហើយ អ្នក​មិន​គួរ​ពោល​ថា កេ្មង​ប្រុស ឬថា​កេ្មង​ស្រី ដូច្នេះ​ដែរ
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637652391329904828
ទៅកាន់ទំព័រ៖