ព្រះត្រៃបិដក ភាគ ៨៤
អភិធម្មបិដក
កថាវត្ថុ បឋមភាគ
សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។
បុគ្គលកថា
[១] (សកវាទី សួរថា) បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ (បរវាទី ឆ្លើយថា) អើ។ (សកវាទី សួរថា) បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ (បរវាទី ឆ្លើយថា) អ្នកមិនគួរពោលយ៉ាងនេះទេ។ (សកវាទី ពោលថា) អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើបុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ
ID: 637652355693436349
ទៅកាន់ទំព័រ៖