ព្រះត្រៃបិដក ភាគ ៨៤
និយាយអំពីការសង្កត់សង្កិន ៨ លើក អំពីសេចក្តីបំប្រួញ អំពីបុគ្គលអន្ទោលទៅ អំពីបញ្ញត្តិបុគ្គល ព្រោះអាស្រ័យរូប អំពីចិត្ត អំពីអំពើល្អជាគម្រប់ ៥ អំពីការប្លែងឫទ្ធិ អំពីការសំដែងអាង ដោយការនាំមកនូវព្រះសូត្រ ជាគម្រប់ ៨។
បរិហានិកថា
[១៩១] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត សាបសូន្យចាកអរហត្ត ក្នុងទីទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យចាកអរហត្ត ក្នុងទីទាំងពួងឬ។ អើ។ សេចក្តីសាបសូន្យរបស់ព្រះអរហន្តក្នុងទីទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត សាបសូន្យចាកអរហត្ត ក្នុងកាលទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យចាកអរហត្តក្នុងកាលទាំងពួងឬ។ អើ។
ID: 637652404344304250
ទៅកាន់ទំព័រ៖