ព្រះត្រៃបិដក ភាគ ៨៤

សត្វ​ម្រឹគ ដែល​ត្រូវ​សរ​មុត បោល​ទៅកាន់​ទី​ឆ្ងាយ ហើយ​ស្លាប់​ទៅ​យ៉ាងណា អនាគាមិ​បុគ្គល មាន​មគ្គ​ចំរើន​ហើយ ក្នុង​មនុស្សលោក​នេះ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល ក្នុង​ជាន់​សុទ្ធាវាស​នោះ ក៏​យ៉ាងនេះ​ដែរ។ សត្វ​ម្រឹគ​ដែល​ត្រូវ​សរ​មុត បោល​ទៅកាន់​ទី​ឆ្ងាយ​ហើយ ស្លាប់​ទាំង​សរ យ៉ាងណា អនាគាមិ​បុគ្គល មាន​មគ្គ​ចំរើន​ហើយ ក្នុង​លោក​នេះ ហើយ​បរិនិព្វាន​ក្នុង​ជាន់​សុទ្ធាវាស ដូចជា​ម្រឹគ​ស្លាប់​ទាំង​សរ យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ព្រហ្មចរិយ​កថា។


ឱធិ​សោក​ថា


 [២៧៩] បុគ្គល​លះកិលេស​ដោយ​ចំ​ណែ​កៗឬ។ អើ។ បុគ្គល ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​ទុក្ខ។ លះ​សក្កា​យទិដ្ឋិ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ និង​កិលេស ដែល​ជា​ចំណែក​មួយ តាំងនៅ​ក្នុង​ទី​ជាមួយ​នឹង​សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ​នោះ។ សោតាបន្ន​បុគ្គល ចំណែក​មួយ មិនមែន​សោតាបន្ន​បុគ្គល ចំណែក​មួយ បុគ្គល​ដល់​នូវ​សោតាបត្តិផល ដែល​បាន​ចំពោះ បាន​ត្រាស់​ដឹង បាន​ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637652420469151182
ទៅកាន់ទំព័រ៖