ព្រះត្រៃបិដក ភាគ ៨៤

អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​សម័យ​ណា អរិយសាវ័ក មាន​ធម្មចក្ខុ​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើតឡើង ក្នុង​សម័យ​នោះ ធម្មជាត​ណាមួយ ដែល​មានការ​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ តែង​រលត់​ទៅវិញ​ជា​ធម្មតា ម្នាល​ភិក្ខុ​ទាំងឡាយ សំយោជនៈ ៣ យ៉ាងគឺ សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ ព្រះ​អរិយសាវ័ក បាន​លះបង់​ហើយ ជាមួយនឹង​ការ​កើតឡើង​នៃ​ទស្សន​សម្បត្តិ គឺ​សោតាបត្តិ​មគ្គ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​លះ​ពួក​កិលេស​ជា​ចំ​ណែ​កៗ ដូច្នេះ​ឡើយ។

ចប់ ឱធិ​សោក​ថា។


ជហតិ​កថា


 [២៨៦] បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ​ឬ។ អើ។ ចុះ​លះ​ជ្រះស្រឡះ លះ​មិន​ឲ្យ​មាន​សេសសល់ លះ​មិន​ឲ្យ​មាន​បដិ​សនិ្ធ លះ​ព្រមទាំង​ឫស លះ​ព្រមទាំង​តណ្ហា លះ​ព្រមទាំង​អនុស័យ លះ​ដោយ​អរិយ​ញ្ញាណ លះ​ដោយ​អរិយមគ្គ កាល​ត្រាស់​ដឹង​នូវ​អកុប្បធម៌ ទើប​លះ កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ទើប​លះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637652423251963744
ទៅកាន់ទំព័រ៖