ព្រះត្រៃបិដក ភាគ ៨៤

ធម៌​ទាំងនេះ គឺ សីល ១ សមាធិ ១ បញ្ញា ១ វិមុត្តិ ១ ជា​ធម៌​ដ៏​ប្រសើរ ព្រះ​គោតម ព្រះអង្គ​មានយស បាន​ត្រាស់​ដឹង​ហើយ ព្រោះហេតុនោះ ព្រះពុទ្ធ​ទ្រង់​ជ្រាប​ច្បាស់ ទើប​ទ្រង់​ត្រាស់​ប្រាប់​ធម៌​នោះ ដល់​ភិក្ខុ​ទាំងឡាយ​ថា ព្រះ​សាស្តា ទ្រង់​អ្នកធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ មាន​បញ្ញាចក្ខុ បរិនិព្វាន​ហើយ

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ​បាន ដូច្នេះ​ឡើយ។

ចប់ ជហតិ​កថា។


សព្វ​មត្ថី​តិក​ថា


 [៣០១] ធម្មជាត​ទាំងពួង (មាន​រូបក្ខន្ធ​ជាដើម) មាន​ឬ។ អើ។ ធម្មជាត​ទាំងពួង មាន​ក្នុង​សរីរៈ​ទាំងពួង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ធម្មជាត​ទាំងពួង មាន​ឬ។ អើ។ ធម្មជាត​ទាំងពួង មាន​សព្វកាល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ធម្មជាត​ទាំងពួង មាន​ឬ។ អើ។ ធម្មជាត​ទាំងពួង មាន​ដោយ​អាការ​ទាំងពួង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ធម្មជាត​ទាំងពួង មាន​ឬ។ អើ។ ធម្មជាត​ទាំងពួង មាន​ក្នុង​ធម៌​ទាំងពួង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ធម្មជាត​ទាំងពួង មាន​ឬ។ អើ។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637652425908213861
ទៅកាន់ទំព័រ៖