ព្រះត្រៃបិដក ភាគ ៨៥
អភិធម្មបិដក
កថាវត្ថុ ទុតិយភាគ
បរូបហារកថា
[១] (សកវាទីសួរថា) ការបពោ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ (បរវាទី ឆ្លើយថា) អើ។ រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២] រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើរាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈរបស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[៣] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់បុថុជ្ជន មាន រាគៈ កាមរាគៈ បរិយុដ្ឋាន គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ របស់បុថុជ្ជននោះ មានដែរឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មាន រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ។បេ។ កាមច្ឆន្ទនីវរណៈ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652527178818229
ទៅកាន់ទំព័រ៖