ព្រះត្រៃបិដក ភាគ ៨៥

ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត មាន​ទេ។
 [៣១] ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះអរហន្ត បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ បា្រស​ចាក​មោហៈ មាន​ករណីយកិច្ច​ធើ្វ​ហើយ មានភារៈ​ដាក់ចុះ​ហើយ មានប្រយោជន៍​របស់​ខ្លួន​ដល់ហើយ មាន​សញ្ញោជនៈ​ក្នុង​ភព​អស់ហើយ មានចិត្ត​ផុត​ស្រឡះ​ហើយ ព្រោះ​ដឹង​ដោយ​ប្រពៃ មាន​សន្ទះ​បើក​ឡើង​ហើយ មាន​គូទ​ម្លាយ​ហើយ មាន​សសរខឿន​ដក​ឡើង​ហើយ មិន​មាន​គន្លឹះទ្វារ ជា​អរិយបុគ្គល មាន​ទង់​ដាក់ចុះ​ហើយ មានភារៈ​ដាក់ចុះ​ហើយ មិន​ប្រកបដោយ​កិលេស មាន​ជំនះ​ឈ្នះ​ល្អ​ហើយ ព្រះអរហន្ត​នោះ កំណត់​ដឹង​នូវ​ទុក្ខ លះ​នូវ​សមុទ័យ ធើ្វ​ឲ្យ​ជាក់ច្បាស់​នូវ​និរោធ ចម្រើន​មគ្គ ត្រាស់​ដឹង​នូវ​អភិ​ញេ្ញយ្យ​កិច្ច កំណត់​ដឹង​នូវ​បរិញេ្ញយ្យ​កិច្ច លះ​នូវ​បហា​តព្វ​កិច្ច ចម្រើន​នូវ​ភា​វេ​តព្វ​កិច្ច ធើ្វ​ឲ្យ​ជាក់ច្បាស់​នូវ​សច្ឆិ​កាតព្វកិច្ច​ឬ។ អើ។ បើ​ព្រះ​អរហ​ន្ត​បា្រស​ចាក​រាគៈ ប្រាសចាក​ទោសៈ ប្រាសចាក​មោហៈ មាន​ករណីយកិច្ច​ធើ្វ​ហើយ។បេ។ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សច្ឆិ​កាតព្វកិច្ច ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត មាន​ទេ។
 [៣២] ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត មាន
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637652532126474128
ទៅកាន់ទំព័រ៖