ព្រះត្រៃបិដក ភាគ ៨៥

អើ។ ទុក្ខសច្ច មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និរោធ​សច្ច មាន​ពីរ​ឬ។ អើ។ សមុទយសច្ច មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និរោធ​សច្ច មាន​ពីរ​ឬ។ អើ។ មគ្គសច្ច មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និរោធ​សច្ច មាន​ពីរ​ឬ។ អើ។ ការ​ទីពឹង មាន​ពីរ។បេ។ ការ​ជ្រកកោន មាន​ពីរ ការ​រលឹក មាន​ពីរ ការប្រព្រឹត្តិ​ទៅ​ក្នុង​ខាងមុខ មាន​ពីរ ការ​មិន​ច្យុត មាន​ពីរ ការ​មិន​ស្លាប់ មាន​ពីរ។បេ។ និព្វាន មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និព្វាន មាន​ពីរ​ឬ។ អើ។ ភាព​ខ្ពស់ និង​ទាប ភាព​ថោកទាប និង​ឧត្តម ឧក្រឹដ្ឋ និង​ឱនថយ ដែន ឬការ​បែកធ្លាយ ការ​ប្រេះឆា ឬចន្លោះ របស់​និព្វាន​ទាំងពីរ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៤៧] និរោធ មាន​ពីរ​ឬ។ អើ។ ក្រែងថា​កាលបើ​សង្ខារ​រលត់ ព្រោះ​មិនបាន​ពិចារណា បញ្ញា​ជា​គ្រឿង​ពិចារណា​ទាំងឡាយ រលត់​ដែរ​ឬ។ អើ។ បើ​សង្ខារ​រលត់ ព្រោះ​មិនបាន​ពិចារណា បញ្ញា​ជា​គ្រឿង​ពិចារណា​ទាំងឡាយ ក៏​រលត់​ទៅ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា និរោធ​មាន​ពីរ​ទេ។
 [២៤៨] បុគ្គល​មិន​គួរ​និយាយ​ថា និរោធ​មាន​ពីរ​ទេ​ឬ។ អើ។ ក្រែង​សង្ខារ​ទាំងឡាយ​រលត់​ទៅ ព្រោះ​មិនបាន​ពិចារណា
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637652571792567902
ទៅកាន់ទំព័រ៖