ព្រះត្រៃបិដក ភាគ ៨៥
មានការបាក់បែកក្នុងទីបំផុត ចុះសង្ខារទាំងឡាយ រលត់ទៅ ព្រោះបានពិចារណា មានការបាក់បែកក្នុងទីបំផុតដែរឬ។ អើ។ បើសង្ខារទំាងឡាយ រលត់ទៅ ព្រោះមិនបានពិចារណាក្តី មានការបាក់បែកក្នុងទីបំផុត សង្ខារទំាងឡាយ រលត់ទៅ ព្រោះបានពិចារណាក្តី មានការបាក់បែកក្នុងទីបំផុត (ដូចគ្នា) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា និរោធមានពីរ។
[២៤៩] និរោធ មានពីរឬ។ អើ។ សង្ខារទំាងឡាយ រលត់ទៅ ព្រោះបានពិចារណា រលត់ទៅ ព្រោះអាស្រ័យអរិយមគ្គឬ។ អើ។ សង្ខារទំាងឡាយ រលត់ទៅ ព្រោះមិនបានពិចារណា រលត់ទៅ ព្រោះអាស្រ័យអរិយមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥០] និរោធ មានពីរឬ។ អើ។ សង្ខារទំាងឡាយ រលត់ទៅ ព្រោះបានពិចារណា រមែងមិនកើតទៀតទេឬ។ អើ។ សង្ខារទំាងឡាយ រលត់ទៅ ព្រោះមិនបានពិចារណា រមែងមិនកើ់តទៀតទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ បុគ្គលមិនគួរនិយាយថា និរោធមានពីរទេ។
ចប់ និរោធកថា។
ចប់ ទុតិយវគ្គ។
ID: 637652572088505405
ទៅកាន់ទំព័រ៖