ព្រះត្រៃបិដក ភាគ ៨៥
អើ។ កម្លំាងរបស់ព្រះតថាគត ដូចម្តេច កម្លំាងរបស់សាវ័ក ក៏ដូច្នោះ កម្លំាងរបស់សាវ័ក ដូចម្តេច កម្លំាងរបស់ព្រះតថាគត ក៏ដូច្នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៤] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ សេចក្តីព្យាយាមខាងដើម ការប្រព្រឹត្តិខាងដើម ការពោលធម៌ ការសំដែងធម៌ របស់ព្រះតថាគត ដូចម្តេច សេចក្តីព្យាយាមខាងដើម ការប្រព្រឹត្តិខាងដើម ការពោលធម៌ ការសំដែងធម៌របស់សាវ័ក ក៏ដូច្នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៥] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ ព្រះតថាគត ជាអ្នកឈ្នះ ជាគ្រូ ជាអ្នកត្រាស់ដឹងឯង ដឹងសព្វ ឃើញសព្វ ជាម្ចាស់ធម៌ មានធម៌ជាទីពឹងដែរឬ។ អើ។ សាវ័ក ជាអ្នកឈ្នះ ជាគ្រូ ជាអ្នកត្រាស់ដឹងឯង ដឹងសព្វ ឃើញសព្វ ជាម្ចាស់ធម៌ មានធម៌ជាទីពឹងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៦] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ ព្រះតថាគត ជាអ្នកញុំាងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ជាអ្នកញុំាងមគ្គដែលមិនទាន់កើតព្រម ឲ្យកើតព្រម ជាអ្នក
ID: 637652572741474266
ទៅកាន់ទំព័រ៖