ព្រះត្រៃបិដក ភាគ ៨៥

ពោល​នូវ​មគ្គ​ដែល​មិនទាន់​ពោល ជា​អ្នក​ជ្រាប​នូវ​មគ្គ ដឹង​ច្បាស់​នូវ​មគ្គ ឈ្លាសវៃ​ក្នុង​មគ្គ ដែរ​ឬ។ អើ។ សាវ័ក ជា​អ្ន​កញុំាង​មគ្គ​ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ជា​អ្ន​កញុំាង​មគ្គ​ដែល​មិនទាន់​កើត​ព្រម ឲ្យ​កើត​ព្រម ជា​អ្នកពោល​នូវ​មគ្គ​ដែល​មិនទាន់​ពោល ជា​អ្នក​ជ្រាប​នូវ​មគ្គ ដឹង​ច្បាស់​នូវ​មគ្គ ឈ្លាសវៃ​ក្នុង​មគ្គ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។
 [២៥៧] កម្លំា​ងរ​បស់​ព្រះ​តថាគត គឺ​ការ​ជ្រាប​តាមពិត នូវ​ឥន្ទ្រិយ​ទន់ និង​ចាស់​ក្លា (នៃ​សត្វ) ជា​សាធារណៈ​ដល់​សាវ័ក​ដែរ​ឬ។ អើ។ សាវ័ក ជា​អ្នកដឹង​សព្វ ឃើញសព្វ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៥៨] សាវ័ក ជ្រាប​ហេតុ និង​មិនមែន​ហេតុ​ដែរ​ឬ។ អើ។ ប្រសិនបើ​សាវ័ក ជ្រាប​ហេតុ និង​មិនមែន​ហេតុ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា កម្លាំង​របស់​តថាគត គឺ​ការ​ជ្រាប​តាមពិត​នូវ​ហេតុ និង​មិនមែន​ហេតុ ជា​សាធារណៈ​ដល់​សាវ័ក​ដែរ។
 [២៥៩] សាវ័ក​ជ្រាប​នូវ​ផល​របស់​កម្ម​សមាទាន​ទាំងឡាយ ជា​អតីត អនាគត និង​បច្ចុប្បន្ន ដោយ​ឋានៈ ដោយហេតុ​ដែរ​ឬ។ អើ។ ប្រសិនបើ​សាវ័ក ជ្រាប​នូវ​ផល​របស់​កម្ម​សមាទាន​ទាំងឡាយ ជា​អតីត អនាគត និង​បច្ចុប្បន្ន ដោយ​ឋានៈ ដោយហេតុ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637652573027567919
ទៅកាន់ទំព័រ៖