ព្រះត្រៃបិដក ភាគ ៨៥
ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវផលរបស់កម្មសមាទានទាំងឡាយ ជាអតីត អនាគត និងបច្ចុប្បន្នដោយឋានៈ ដោយហេតុ ជាសាធារណៈដល់សាវ័កដែរ។
[២៦០] សាវ័ក ជ្រាបនូវបដិបទា ជាដំណើរទៅរកប្រយោជន៍ទាំងអស់ដែរឬ។ អើ។ ប្រសិនបើសាវ័ក ជ្រាបនូវបដិបទា ជាដំណើរទៅរកប្រយោជន៍ទាំងអស់ដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត នូវបដិបទា ជាដំណើរទៅរកប្រយោជន៍ទាំងអស់ ជាសាធារណៈដល់សាវ័កដែរ។
[២៦១] សាវ័ក ជា្របនូវលោក ដែលមានធាតុច្រើន មានធាតុផ្សេងៗដែរឬ។ អើ។ ប្រសិនបើសាវ័ក ជ្រាបនូវលោក ដែលមានធាតុច្រើន មានធាតុផ្សេងៗដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗ ជាសាធារណៈដល់សាវ័កដែរ។
[២៦២] សាវ័ក ជា្របនូវអធ្យាស្រ័យផ្សេងៗគ្នា របស់ពួកសត្វដែរឬ។ អើ។ ប្រសិនបើសាវ័ក ជា្របនូវអធ្យាស្រ័យផ្សេងៗគ្នា របស់ពួកសត្វដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា របស់ពួកសត្វ ជាសាធារណៈដល់សាវ័កដែរ។
ID: 637652573303818013
ទៅកាន់ទំព័រ៖