ព្រះត្រៃបិដក ភាគ ៨៥
[២៦៣] សាវ័ក ជ្រាបនូវការសៅហ្មង ការផូរផង់ និងការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិដែរឬ។ អើ។ ប្រសិនបើសាវ័កជ្រាបនូវការសៅហ្មង ការផូរផង់ និងការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវការសៅហ្មង ការផូរផង់ និងការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិ ជាសាធារណៈដល់សាវ័កដែរ។
[២៦៤] សាវ័ក ជ្រាបនូវការរឭកឃើញជាតិដែលធ្លាប់អាស្រ័យ ក្នុងកាលមុនដែរឬ។ អើ។ ប្រសិនបើសាវ័ក ជ្រាបនូវការរឭកឃើញជាតិដែលធ្លាប់អាស្រ័យក្នុងកាលមុនដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត ជ្រាបនូវការរឭកឃើញជាតិដែលធ្លាប់អាស្រ័យក្នុងកាលមុន ជាសាធារណៈដល់សាវ័កដែរ។
[២៦៥] សាវ័ក ជា្របនូវចុតិ និងបដិសន្ធិរបស់ពួកសត្វដែរឬ។ អើ។ ប្រសិនបើសាវ័ក ជា្របនូវចុតិ និងបដិសន្ធិរបស់ពួកសត្វដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាសាធារណៈដល់សាវ័កដែរ។
ID: 637652573567099142
ទៅកាន់ទំព័រ៖