ព្រះត្រៃបិដក ភាគ ៨៥

 [២៦៦] ក្រែង​អាសវៈ​ទាំងឡាយ របស់​ព្រះ​តថាគត​អស់ហើយ អាសវៈ​ទាំងឡាយ របស់​សាវ័ក អស់ហើយ​ដែរ​ឬ។ អើ។ ការ​អស់​អាសវៈ ដោយ​ការ​អស់​អាសវៈ​ក្តី ការ​ផុត​ស្រឡះ ដោយ​ការ​ផុត​ស្រឡះ​ក្តី របស់​ព្រះ​តថាគត​ក្តី របស់​សាវ័ក​ក្តី ធើ្វ​ឲ្យ​ផ្សេងៗគ្នា​បន្តិចបន្តួច មាន​ដែរ​ឬ។ មិន​មាន​ទេ។ ប្រសិនបើ​ការ​អស់​អាសវៈ ដោយ​ការ​អស់​អាសវៈ​ក្តី ការ​ផុត​ស្រឡះ ដោយ​ការ​ផុត​ស្រឡះ​ក្តី របស់​ព្រះ​តថាគត​ក្តី របស់​សាវ័ក​ក្តី ធើ្វ​ឲ្យ​ផ្សេងៗគ្នា​បន្តិចបន្តួច មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា កម្លំា​ងរ​បស់​ព្រះ​តថាគត គឺ​ការ​ជ្រាប​តាមពិត ក្នុង​ការ​អស់​ទៅ​នៃ​សា​វ័ក​ទំាង​ឡាយ ជា​សាធារណៈ​ដល់​សាវ័ក​ដែរ។
 [២៦៧] កម្លំា​ងរ​បស់​ព្រះ​តថាគត គឺ​ការ​ជ្រាប​តាមពិត ក្នុង​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ ជា​សាធារណៈ​ដល់​សាវ័ក​ដែរ​ឬ។ អើ។ កម្លាំង​របស់​ព្រះ​តថាគត គឺ​ការ​ជ្រាប​តាមពិត ក្នុង​ហេតុ និង​មិនមែន​ហេតុ ជា​សាធារណៈ​ដល់​សាវ័ក​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៦៨ ] កម្លំា​ងរ​បស់​ព្រះ​តថាគត គឺ​ការ​ជា្រ​បតាម​ពិត ក្នុង​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ ជា​សាធារណៈ​ដល់​សាវ័ក​ដែរ​ឬ។ អើ។ កម្លំា​ងរ​បស់​ព្រះ​តថាគត គឺ​ការ​ជ្រាប​តាមពិត ក្នុង​ចុតិ និង​បដិសន្ធិ​របស់
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637652573844286663
ទៅកាន់ទំព័រ៖