ព្រះត្រៃបិដក ភាគ ៨៥
ពួកសត្វ ជាសាធារណៈដល់សាវ័កដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦៩] កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត ក្នុងហេតុ និងមិនមែនហេតុ មិនសាធារណៈដល់សាវ័កទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ មិនសាធារណៈដល់សាវ័កទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧០] កម្លំាងរបស់ព្រះតថាគត គឺការជា្របតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ មិនសាធារណៈដល់សាវ័កទេឬ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ មិនសាធារណៈដល់សាវ័កទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧១] កម្លាំងរបស់ព្រះតថាគត គឺការជា្របតាមពិត នូវឥន្រ្ទិយទន់ និងចាស់ក្លា មិនសាធារណៈដល់សាវ័កទេឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ មិនសាធារណៈដល់សាវ័កទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧២] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវឥន្រ្ទិយទន់ និងចាស់ក្លា មិនសាធារណៈដល់សាវ័កទេឬ។ អើ។
ID: 637652574156942914
ទៅកាន់ទំព័រ៖