ព្រះត្រៃបិដក ភាគ ៨៥

ឬ។ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន(១) មាន ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ(២) មិន​មាន​ទេ។ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មាន​ឬ។ អើ។ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៣] ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មិន​មាន​ទេ​ឬ។ អើ។ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៤] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះ​រាគៈ​ហើយ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មាន​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះ​រាគៈ​ហើយ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះ​ទោសៈ​ហើយ
(១) ធម៌​របស់​ខ្លួន បាន​ដល់​អរហត្ត​ធម៌។ (២) ធម៌​ដទៃ បាន​ដល់​សមាបត្តិ ៨។ អដ្ឋកថា។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637652532546005496
ទៅកាន់ទំព័រ៖