ព្រះត្រៃបិដក ភាគ ៨៥
កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ មិនសាធារណៈដល់សាវ័កទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧៣] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវឥន្ទ្រិយទន់ និងចាស់ក្លា ជាសាធារណៈដល់សាវ័កដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧៤] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ ជាសាធារណៈដល់សាវ័កដែរឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត នូវឥន្ទ្រិយទន់ និងចាស់ក្លា ជាសាធារណៈដល់សាវ័កដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ពលកថា។
អរិយន្តិកថា
[២៧៥] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈដែរឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ (ជាអរិយៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652574534599145
ទៅកាន់ទំព័រ៖