ព្រះត្រៃបិដក ភាគ ៨៥

 [២៧៦] កម្លំា​ងរ​បស់​ព្រះ​តថាគត គឺ​ការ​ជ្រាប​តាមពិត ក្នុង​ហេតុ និង​មិនមែន​ហេតុ ជា​អរិយៈ​ឬ។ អើ។ ជា​សុញ្ញ​តា​រម្ម​ណ៍ (មាន​សុញ្ញ​តនិព្វាន​ជា​អារម្មណ៍) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជា​សុញ្ញ​តា​រម្ម​ណ៍​ឬ។ អើ។ បុគ្គល​ធើ្វ​ទុក​ក្នុងចិត្ត​នូវ​ហេតុ និង​មិនមែន​ហេតុ​ផង ធើ្វ​ទុក​ក្នុងចិត្ត​នូវ​សុញ្ញ​តៈ (និព្វាន) ផងឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធើ្វ​ទុក​ក្នុងចិត្ត​នូវ​ហេតុ និង​មិនមែន​ហេតុ​ផង ធើ្វ​ទុក​ក្នុងចិត្ត​នូវ​សុញ្ញ​តៈ (និព្វាន) ផងឬ។ អើ។ (បើ​ដូច្នោះ) ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំង២ នៃ​ចិត្ត​ទាំង២ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្លំា​ងរ​បស់​ព្រះ​តថាគត គឺ​ការ​ជ្រាប​តាមពិត ក្នុង​ហេតុ និង​មិនមែន​ហេតុ ជា​អរិយៈ​ឬ។ អើ។ ជា​អនិ​មិត្តា​រម្ម​ណ៍ (មាន​អនិមិត្ត​និព្វាន​ជា​អារម្មណ៍)។បេ។ ជា​អប្ប​ណិ​ហិ​តា​រម្ម​ណ៍ (មាន​អប្ប​ណិ​ហិត​និព្វាន​ជា​អារម្មណ៍) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជា​អប្ប​ណិ​ហិ​តា​រម្ម​ណ៍​ឬ។ អើ។ (បើ​ដូច្នោះ) បុគ្គល​ធើ្វ​ទុក​ក្នុងចិត្ត នូវ​ហេតុ និង​មិនមែន​ហេតុ​ផង ធើ្វ​ទុក​ក្នុងចិត្ត នូវ​អប្ប​ណិ​ហិ​តៈ (និព្វាន) ផងឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធើ្វ​ទុក​ក្នុងចិត្ត នូវ​ហេតុ និង​មិនមែន​ហេតុ​ផង ធើ្វ​ទុក​ក្នុងចិត្ត នូវ​អប្ប​ណិ​ហិ​តៈ (និព្វាន) ផងឬ។ អើ។ (បើ​ដូច្នោះ) ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំង២ នៃ​ចិត្ត​ទាំង២ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637652574784599099
ទៅកាន់ទំព័រ៖