ព្រះត្រៃបិដក ភាគ ៨៥
[២៧៧] សតិប្បដ្ឋាន ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សតិប្បដ្ឋាន ជាអរិយៈ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧៨] សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពោជ្ឈង្គៈ ជាអរិយៈ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧៩] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរនិយាយថា ជាសុញ្ញតារម្មណ៍ទេឬ។
ID: 637652575083349146
ទៅកាន់ទំព័រ៖