ព្រះត្រៃបិដក ភាគ ៨៥
អើ។ សតិប្បដ្ឋាន ជាអរិយៈ មិនគួរនិយាយថា ជាសុញ្ញតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរនិយាយថា ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ សតិប្បដា្ឋន ជាអរិយៈ មិនគួរនិយាយថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរនិយាយថា ជាសុញ្ញតារម្មណ៍។បេ។ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ សម្មប្បធាន។បេ។ ពោជ្ឈង្គៈ ជាអរិយៈ មិនគួរនិយាយថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨០] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។បេ។ ពោជ្ឈង្គៈ (ជាអរិយៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨១] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈឬ។ អើ។ ជាសុញ្ញតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជាសុញ្ញតារម្មណ៍ឬ។
ID: 637652575362255358
ទៅកាន់ទំព័រ៖