ព្រះត្រៃបិដក ភាគ ៨៥
អើ។ បុគ្គលធើ្វទុកក្នុងចិត្ត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វផង ធើ្វទុកក្នុងចិត្តនូវសុញ្ញតៈផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលធើ្វទុកក្នុងចិត្ត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វផង ធើ្វទុកក្នុងចិត្តនូវសុញ្ញតៈផងឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំង២ នៃចិត្តទាំង២ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈឬ។ អើ។ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ បុគ្គលធើ្វទុកក្នុងចិត្ត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វផង ធើ្វទុកក្នុងចិត្ត នូវអប្បណិហិតៈផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលធើ្វទុកក្នុងចិត្ត នូវចុតិ និងបដិសន្ធិរបស់ពួកសត្វផង ធើ្វទុកក្នុងចិត្ត នូវអប្បណិហិតៈផងឬ។ អើ។ ការប្រជុំចុះនៃផស្សៈទំាង២ នៃចិត្តទាំង២ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨២] សតិប្បដ្ឋាន ជាអរិយៈ ជាសុញ្ញតារម្មណ៍។បេ ។ ជាអនិមិតា្តរម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។
ID: 637652575582099179
ទៅកាន់ទំព័រ៖