ព្រះត្រៃបិដក ភាគ ៨៥
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សម្មប្បធាន។បេ។ ពោជ្ឈង្គៈ ជាអរិយៈ ជាសុញ្ញតារម្មណ៍។បេ។ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨៣] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ មិនគួរនិយាយថា ជាសុញ្ញតារម្មណ៍។បេ។ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ សតិប្បដ្ឋាន ជាអរិយៈ មិនគួរពោលថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨៤] កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ មិនគួរពោលថា ជាសុញ្ញតារម្មណ៍។បេ។ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ សម្មប្បធាន។បេ។ ពោជ្ឈង្គៈ ជាអរិយៈ មិនគួរពោលថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652575860068580
ទៅកាន់ទំព័រ៖