ព្រះត្រៃបិដក ភាគ ៨៥
[២៨៥] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈឬ។ អើ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨៦] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨៧] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ មិនគួរពោលថា ជាអរិយៈទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ មិនគួរពោលថា ជាអរិយៈទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨៨] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ មិនគួរពោលថា ជាអរិយៈទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ មិនគួរពោលថា ជាអរិយៈទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652576146317887
ទៅកាន់ទំព័រ៖